នៅថ្ងៃទីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា(CCC) នឹងរៀប ចំកិច្ចប្រជុំ ប្រចាំឆ្នាំលើកទី២៧ ដែលកិច្ចប្រជុំនេះនឹងផ្តោតលើប្រធាន បទ សំខាន់ស្តីពី “ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសម្រាប់អង្គការ សង្គមស៊ីវិលក្នុងការរួមចំណែកធ្វើមូលដ្ឋាននីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព“ ។

ពេលវេលា៖ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ ៥ ល្ងាច
ទីកន្លែង៖ នៅសណ្ឋាគាកាំបូឌីយ៉ាណា ,រាជធានីភ្នំពេញ

គោលបំណងនៃការរៀបចំកម្មវិធីនេះឡើងដើម្បី៖

១.ដើម្បីចែករំលែកសមិទ្ធផលសំខាន់ៗរបស់អង្គការសមាជិកភាព និងអង្គការCCC ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍ ប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១៦កន្លងមក។ ព្រមទាំងចែករំលែកផែន ការនិងថវិកាសម្រាប់ឆ្នាំ២០១៧ និងកម្មវិធីអភិបាលកិច្ច ឆ្នាំ២០១៧-២០២១ (GHP 2017-2021)

២.ដើម្បីពិភាក្សារួមគ្នាលើនិន្នាការនៃការអភិវឌ្ឍរួមមាន មូលដ្ឋាននីយកម្មគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) បទដ្ឋាន គតិយុត្តិ និងកំណែទម្រង់ រួមទាំងបញ្ហាផ្សេងៗ

៣. ដើម្បីនាំមកនូវសម្លេង និងចក្ខុវិស័យរួមគ្នា ពីអង្គការសមាជិកភាព និង ដៃគូ សម្រាប់ផែនការជាយុទ្ធសាស្រ្ត ក្នុងការឆ្លើយ តបទៅនឹងបញ្ហា នៃការអភិវឌ្ឍ។

មានអ្នកចូលរួមប្រមាណជាង ២០០នាក់ ដែលជាអង្គការសមាជិកភាព របស់ CCC ភាគីពាក់ព័ន្ធសំខាន់ៗ ដែលធ្វើការងារលើវិស័យអប់រំ សុខភាព បរិស្ថាន និងផ្នែកសំខាន់ៗផ្សេងទៀត ដើម្បីចូលរួម ពិភាក្សា។ បន្ថែមលើនេះទៀត ពិពណ៌សមិទ្ធិផលផ្សេងៗជាច្រើន របស់អង្គការសង្គមស៊ីវិល ក៏ត្រូវបានរៀបចំសម្រាប់ការតាំងបង្ហាញ ក្នុងពិធីនេះផងដែរ។

អាស្រ័យហេតុនេះ សូមអញ្ជើញលោក លោកស្រី ចូលរួមទៅតាម ពេលវេលា និងទីកន្លែងដូចដែលបានបញ្ជាក់ជូនខាងលើ។

ឯកសារជូនភ្ជាប់៖ របៀបវារៈជាភាសាខ្មែរ ភាសាអង់គ្លេស និងឯកសារផ្សេងៗទៀត

ទំនាក់ទំនង៖

១.លោកស្រី ប្រាក់ កែវគង្គា ជំនួយការទំនាក់ទំនង ទូរស័ព្ទលេខ: ០៧០ ៤៦ ៣៨ ៩៩
២.លោកស្រី ស្រេង សោភ័ណលកិ្ខណា ជំនួយការកម្មវិធី ទូរស័ព្ទលេខ: ០១៧ ៦៦ ៣៦ ០៨