តស៊ូមតិ
ការតស៊ូមតិ គឺជាកម្រងសកម្មភាពជាយុទ្ធសាស្រ្តមួយដែលបង្កើតឡើង ដើម្បីមានឥទ្ធិពលលើអ្នកដែលកាន់កាប់អំណាចរដ្ឋាភិបាល, នយោបាយ, សេដ្ឋកិច្ច ឬអំណាចឯកជន ក្នុងការអនុវត្តគោលនយោបាយសាធារណៈ និងការអនុវត្តសកម្មភាពផ្សេងៗដែលអាចផ្តល់អត្ថប្រយោជន៍ដល់អ្នកដែលមានអំណាចនយោបាយ និងធនធានសេដ្ឋកិច្ចតិចជាង។
យុទ្ធនាការតស៊ូមតិ គឺជាសកម្មភាពរយៈពេលវែងដែលរួមមានសកម្មភាពស្រាវជ្រាវ, ការធ្វើផែនការ, ការអនុវត្ត, ការតាមដាន និងវាយតម្លៃលើការខិតខំតស៊ូមតិ។ ការកាត់បន្ថយភាពក្រីក្រ, ការប្រយុទ្ធប្រឆាំងនឹងការជិះជាន់, ការប្រឆាំងនឹងភាពអយុត្តិធម៌ ឬការគាំទ្រការអភិវឌ្ឍប្រកបដោយនិរន្តរភាព គឺជាប្រធានបទរួមនៃយុទ្ធនាការតស៊ូមតិ។
មិនថាមានការផ្លាស់ប្តូរគោលនយោបាយសាធារណៈអ្វីដែលយើងស្វែងរកនោះ យុទ្ធនាការតស៊ូមតិដែលទទួលបានជោគជ័យទាំងអស់មានលក្ខណៈដូចគ្នា។
- យុទ្ធសាស្ត្រ
- សកម្មភាពជាស៊េរី
- រចនាឡើងដើម្បីបញ្ចុះបញ្ចូល
- មានគោលដៅ
- កសាងសម្ព័ន្ធភាព
- លទ្ធផលក្នុងការផ្លាស់ប្តូរ