តើជីភីភីគឺជាអ្វី?

  • ជីភីភីតំណាងឱ្យអភិបាលកិច្ច និងការប្រតិបត្តិប្រកបដោយវិជ្ជាជីវៈ
  • ជីភីភី គឺជាប្រព័ន្ធវិញ្ញាបនបត្រស្ម័គ្រចិត្ត ដែលត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក)។ ជីភីភី គឺជានិមិត្តសញ្ញានៃការជឿទុកចិត្តក្នុងការពង្រឹងអភិបាលកិច្ចល្អ វិជ្ជាជីវៈ គណនេយ្យភាព និងតម្លាភាពនៅក្នុងអង្គការមិនមែនរដ្ឋាភិបាលដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។

តើជីភីភីធ្វើកិច្ចការអ្វីខ្លះ?

១. ជួយអង្គការមិនមែនរដ្ឋាភិបាលក្នុងប្រទេសកម្ពុជា ក្នុងការប្រែក្លាយគោលនយោបាយអង្គការរបស់ពួកគេឲ្យក្លាយទៅជាសកម្មភាព និងអនុលោមតាមបទដ្ឋានជីភីភី ។

២. គាំទ្រអង្គការមិនមែនរដ្ឋាភិបាលដែលមានបំណងធ្វើជាគំរូក្នុងការអនុវត្តអភិបាលកិច្ចល្អ និងការប្រតិបត្តិប្រកបដោយវិជ្ជាជីវៈ។

៣. បម្រើ និងតម្រង់ទិសអង្គការមិនមែនរដ្ឋាភិបាលដែលទទួលបានវិញ្ញាបនបត្រឲ្យបន្តប្រកាន់ខ្ជាប់នូវបទដ្ឋានជីភីភី។

បទដ្ឋានអភិបាលកិច្ច និងការប្រតិបត្តិប្រកបដោយវិជ្ជាជីវៈជំនាន់ទី៥ (បានកែសម្រួលក្នុងឆ្នាំ ២០២០) ចែកចេញជាជាបីគោលការណ៍ដូចខាងក្រោម៖

  • អភិបាលកិច្ចល្អ
  • ការគ្រប់គ្រងធនធានល្អ
  • ការអនុវត្តកម្មវិធីប្រកបដោយថាមវន្ត

គោលការណ៍ទាំងបីដែលបានរៀបរាប់ខាងលើគឺជាប្រភេទវិញ្ញាបនបត្រ។ អង្គការមិនមែនរដ្ឋាភិបាលអាចសម្រេចចិត្តដាក់ពាក្យស្នើសុំវិញ្ញាបនបត្រតែមួយប្រភេទក្នុងពេលតែមួយ ឬពីរប្រភេទក្នុងពេលតែមួយ ឬបីប្រភេទក្នុងពេលតែមួយក៏បាន។

គណៈកម្មាធិការអនុម័តការអនុវត្តក្រមនៃអង្គការមិនមែនរដ្ឋាភិបាល (NCCC)

គណៈកម្មាធិការអនុម័តការអនុវត្តក្រមនៃអង្គការមិនមែនរដ្ឋាភិបាល គឺជាគណៈកម្មាធិការជាន់ខ្ពស់ដែលមានអំណាចពេញលេញក្នុងការសម្រេចចិត្តលើអង្គការមិនមែនរដ្ឋាភិបាលដែលដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ ជីភីភី ។ សមាជិក NCCC គ្រប់រូបសុទ្ធតែមានបទពិសោធន៍យូរឆ្នាំ ជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិជាពិសេសគឺជំនាញវិជ្ជាជីវៈខាងផ្នែកអភិបាលកិច្ចល្អ ការគ្រប់គ្រងធនធានល្អ និងការអនុវត្តកម្មវិធីប្រកបដោយថាមវន្ត។

ដំណើរការនៃការដាក់ពាក្យ យកវិញ្ញាបនបត្រអភិបាលកិច្ចនិងការប្រតិបត្តិប្រកបដោយវិជ្ជាជីវៈ (GPP)

Pic GPP on Website2 500

ការតាំងចិត្តរបស់ជីភីភី និងអង្គការមិនមែនរដ្ឋាភិបាលដែល

Pic GPP on Website3 500

ព័ត៌មានបន្ថែមសម្រាប់បទដ្ឋាននៃជីភីភី ជាភាសាខ្មែរ សូមចុចត្រង់នេះ

ឯកសារតម្រូវសម្រាប់ការដាក់ពាក្យយកវិញ្ញាបនបត្រ សូមចុចតំណរភ្ជាប់ខាងក្រោមៈ

ឯកសារតម្រូវសម្រាប់ការដាក់ពាក្យយកវិញ្ញាបនបត្រអភិបាលកិច្ចល្អ

ឯកសារតម្រូវសម្រាប់ការដាក់ពាក្យយកវិញ្ញាបនបត្រការគ្រប់គ្រងធនធានល្អ

ឯកសារតម្រូវសម្រាប់ការដាក់ពាក្យយកវិញ្ញាបនបត្រការអនុវត្តកម្មវិធីប្រកបដោយថាមវន្ត

 

Event Calendar
25 Jul 2024, CCC Members 276th Bi-monthly Meeting on "Environmental, Social, and Governance and Practical Application in Cambodia"
26 Jul 2024, ICT learning forum
29 Jul 2024, Basic Video Training