ទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍

អង្គការ គ.ស.ក បានរក្សាយ៉ាងល្អនូវភាពជាដៃគូជាមួយនឹងភ្នាក់ងារអភិវឌ្ឍន៍នានានៅក្នុងប្រទេស រួមទាំង និងជាពិសេសសហភាពអឺរ៉ុប ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិច អង្គការសហប្រជាជាតិ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់ប្រទេសស៊ុយអែត ទីភ្នាក់ងារស្វីសម្រាប់កិច្ចអភិវឌ្ឍនិងសហប្រតិបត្តិការ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។  តាមរយៈលំហនៅក្នុងក្រុមការងារបច្ចេកទេសថ្នាក់ជាតិនានា អង្គការ គ.ស.ក បានកសាងនូវភាពជាដៃគូប្រកបដោយបរិយាប័ន្នជាមួយនឹងដៃគូអភិវឌ្ឍន៍ដែលពាក់ព័ន្ធ ដែលអាចជួយអង្គការ គ.ស.ក អោយជម្រុញនូវធាតុចូលរបស់សង្គមស៊ីវិលទៅក្នុងគោលនយោបាយថ្នាក់ជាតិតាមរយៈវេទិកាទាំងអស់នេះ។

លើសពីនេះទៅទៀត អង្គការ គ.ស.ក បានចូលរួមនៅក្នុងកិច្ចពិគ្រោះយោបល់និងកិច្ចពិភាក្សាស្ទើរទាំងអស់ ដែលបានរៀបចំដោយភ្នាក់ងារអភិវឌ្ឍន៍ ដូចជាការអភិវឌ្ឍ និងការវាយតម្លៃនូវផែនការអភិវឌ្ឍន៍ប្រចាំប្រទេសរបស់ភ្នាក់ងារអភិវឌ្ឍន៍ផ្សេងៗគ្នាជាដើម។ អង្គការ គ.ស.ក ក៏បានបង្កើតទំនាក់ទំនងជាមួយភ្នាក់ងារអភិវឌ្ឍន៍ ទៅលើសកម្មភាពនៃកម្មវិធី និងសកម្មភាពតស៊ូមតិរបស់ខ្លួនដូចជាពាក់ព័ន្ធទៅនឹងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា ការបង្កើតនូវកម្មវិធីមជ្ឈមណ្ឌលអភិបាលកិច្ច កិច្ចសន្ទនាស្តីពីបរិយាកាសអំណោយផលសម្រាប់សង្គមស៊ីវិលនៅប្រទេសកម្ពុជា កិច្ចសន្ទនាស្តីពីហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ កិច្ចសន្ទនាស្តីពីភាពជាដៃគូអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ។ល។

ការចូលរួមចំណែក និងសម្លេងដែលបានបញ្ចេញដោយអង្គការ គ.ស.ក និងដៃគូ ត្រូវបានទទួលយកទៅពិចារណា និងឆ្លុះបញ្ចាំងដោយដៃគូអភិវឌ្ឍមួយចំនួនទៅក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រចាំប្រទេសរបស់ខ្លួនផងដែរ។ ជាឧទាហរណ៍ សហភាពអឺរ៉ុប បានបង្កើតនូវយុទ្ធសាស្រ្តមួយដែលមានឈ្មោះថា ផែនទីបង្ហាញផ្លូវរបស់សហភាពអឺរ៉ុបសម្រាប់ធ្វើការទាក់ទងជាមួយនឹងសង្គមស៊ីវិលនៅប្រទេសកម្ពុជា(2014-2018) ដែលមានកិច្ចអន្តរាគមន៍មួយចំនួននៅក្នុងនោះ មានភាពប្រដំប្រសងគ្នាជាមួយនឹងកិច្ចអន្តរាគមន៍ដែលបានលើកឡើងដោយអង្គការ គ.ស.ក និងដៃគូផ្សេងៗទៀត។

Event Calendar
20 Sep 2024, M&E Learning Forum