NA

ផលិតកម្មវីដេអូ

ក្រោមការគាំទ្រទាំងថវិកា និងបច្ចេកទេសពីអង្គការឌីអាយ (Development Innovation), អង្គការ គ.ស.ក នឹងផ្តស់សេវាដ៏ល្អ និងមានប្រសិទ្ធភាពនូវផលិតកម្មវីដេអូ និងការតាក់តែងរឿងទៅសមាជិករបស់ខ្លួន និងសហគមន៍អង្គការសង្គមស៊ីវិល ដើម្បីអោយគេអាចបង្ហាញនូវការរីកចម្រើននៃការអនុវត្តសកម្មភាពកម្មវិធី និងអាចធ្វើរបាយការណ៍ជួនម្ចាស់ជំនួយ ដៃគូ អ្នកពាក់ព័ន្ធ និងមន្ត្រីគម្រោងបានយ៉ាងមានប្រសិទ្ធិភាព។ សេវាកម្មវីដេអូរួមមាន វគ្គបណ្តុះបណ្តាល បង្វឹក ជួលសម្ភារៈផលិត និងផលិតកម្មវីដេអូ។

វគ្គបណ្តុះបណ្តាលអំពីវីដេអូ៖ ផ្តោតទៅលើចំណុចជាគន្លឹះនៃផលិតកម្មវីដេអូ ដំណើរការផលិតវីដេអូ ការរៀបចំពាក្យពេចន៍  ការកាត់តរូបភាព  ការថតនិងរៀបចំប្លង់ និងដំណើរការរបស់កាមេរ៉ា ការសំភាសន៍ និងបង្កើតគោលគំនិត ជាដើម។ វគ្គបណ្តុះបណ្តាលនេះបែងចែកជាបីដំណាក់កាលរួមមាន៖ នៅថ្ងៃទី១ បង្រៀននៅក្នុងថ្នាក់ ថ្ងៃទី២ អ្នកចូលរួមត្រូវចុះថតរូបនៅកន្លែងស្ថានភាពជាក់ស្តែង ថ្ងៃទី៣ អ្នកចូលរួមទាំងអស់តម្រូវអោយធ្វើការនៅក្នុងបន្ទប់ និងរៀបចំវីដេអូរបស់ពួកគេ ជាចុងក្រោយអ្នកចូលរួមម្នាក់អាចធ្វើវីដេអូបានមួយ។

ការបង្វឹក៖ ក្រោយពេលចូលរួមវគ្គបណ្តុះបណ្តាល អ្នកចួលរួមអាចទទួលបានការពិគ្រោះយោបល់ម្តងស្តីពីការផលិតវីដេអូ ដោតផ្តោតទៅលើគោលគំនិតពីការផលិតវីដេអូ គោលបំណង និងណែនាំពីការផលិតវីដេអូ។

ការជួលសម្ភារ៖ បើកទូលាយសម្រាប់អង្គការសង្គមស៊ីវិលទូទៅ ផ្នែកឯកជន សម្រាប់ក្រុមនិងបុគ្គល។ ការជួលសម្ភារៈរួមមាន camera, mic, tryport and computer for editing. ផលិតកម្មវីដេអូ គឺជាសេវាកម្មមួយ ដែលរួមទាំងការទទូលយកគម្រោងក្នុងការផលិតវីដេអូជាឯកសារ របាយការណ៍ និងសម្ភារៈផ្សព្វផ្សាយ។ អង្គការ គ.ស.ក គ្រោងចាប់ដំណើរការនូវសេវាកម្មនេះ ប៉ុន្តែត្រូវការពេលវេលាដើម្បីរៀបចំ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនាងលោក អ៊ុន សុធា មន្ត្រីទំនាក់ទំនងតាមរយៈសារអេឡិចត្រូនិច: sothea.un@ccc-cambodia.org ឬទូរស័ព្ទ 099 998 118។ 

 

សូមចុះឈ្មោះនៅទីនេះ

Event Calendar
26 Nov 2024, DNH Community of Practices Forum
27 Nov 2024, HR Learning Forum
03 Dec 2024, DNH Exposure workshop
05 Dec 2024, Annual Working Group Reflection on 5 Dec 2024
09 Dec 2024, ជាង១០ឆ្នាំនៃការងារសន្តិភាពក្នុងប្រទេសកម្ពុជា៖ ការស្វែងយល់គោលគំនិតសន្តិភាព និងការអនុវត្ត
09 Dec 2024, Introductory to GPP Self-Assessment Tool
23 Dec 2024, National Workshop on "Obligations and Procedures for Updating Taxes under the Tax Law for Associations and Non-Governmental Organizations"