តើធ្វើយ៉ាងម៉េចដើម្បីក្លាយជាសមាជិករបស់អង្គការ គ.ស.ក
ប្រភេទអង្គការសមាជិក
អង្គការសមាជិកមានពីរប្រភេទ៖ សមាជិកពេញសិទ្ធិ និងសមាជិកគាំទ្រ
- ១. សមាជិកពេញសិទ្ធិ៖ មានសិទ្ធិកៀរគរ និងផ្តល់សម្លេង និងធ្វើការបោះឆ្នោតគាំទ្រ។ បុគ្គលិកក្នុងអង្គការសមាជិកអាចតែងតាំង និងចូលរួមបោះឆ្នោត គណៈកម្មាធិការប្រតិបត្តិ និងគណៈកម្មការផ្សេងៗទៀតរបស់អង្គការ គ.ស.ក។ អង្គការដែលមានលក្ខណះសម្បត្តិគ្រប់គ្រាន់ដូចចំនុចខាងក្រោម (ព័ត៌មានលំអិតមានក្នុង លក្ខន្តិកៈរបស់អង្គការ គ.ស.ក) នឹងដាក់ពាក្យជាសមាជិកពេញសិទ្ធិ។
- ២. សមាជិកគាំទ្រ៖ មានសិទ្ធិកៀរគរសម្លេងគាំទ្រ និងផ្តល់សម្លេងគាំទ្រ។ បុគ្គលិកក្នុងអង្គការសមាជិកអាចតែងតាំង និងចូលរួមបោះឆ្នោត អនុគណៈកម្មាធិការផ្សេង ឬចូលរួមក្នុងគណៈកម្មការមិនព្រៀងទុក របស់អង្គការ គ.ស.ក។
អង្គការសង្គមស៊ីវិល ដែលដាក់ពាក្យសុំចូលជាសមាជិកត្រូវតែបង់សេវា ៥០ ដុល្លារ(ប្រមាណ ២០០.០០០ រៀល) សម្រាប់ការត្រូតពិនិត្យឯកសារ និងចូលរួមសកម្មភាពគម្រោង និងស្ថាប័ន ដូចដែលបានកំណត់នៅក្នុងបទបញ្ជាផ្ទៃក្នុង សម្រាប់ការអង្កេតការណ៍របស់អង្គការ គ.ស.ក។
ឯកសារ ដែលត្រូវភ្ជាប់ជាមួយពាក្យចូលជាសមាជិករួមមាន ៖
- លិខិតបង្ហាញពីគោលបំណងចូលរជាសមាជិកភាព ១ច្បាប់ ជូនដល់នាយក/នាយិកាប្រតិបត្តិអង្គការ គ.ស.ក
- លិខិតបញ្ជាក់ពីស្នាក់ការកណ្តាល ដែលបញ្ជាក់ពីស្ថានភាពមិនស្វែងរកប្រាក់ចំណេញ និងជាអង្គការមិនមែនរដ្ឋាភិបាល (សម្រាប់អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ)។
- ឯកសារចុះបញ្ចី ឬអនុស្សារណៈយោគយល់គ្នា ដែលបញ្ជាក់អំពីលក្ខណៈជាអង្គការសង្គមស៊ីវិល (សមាគម ឬអង្គការមិនមែនជារដ្ឋាភិបាល ដែលពុំរកផលចំណេញ) ពីក្រសួងការបរទេសនិងទំនាក់ទំនងអន្តរជាតិ ឬក្រសួងមហាផ្ទៃ។
- លក្ខន្តិកៈ ឫធម្មនុញ្ញរបស់អង្គការ
- ការពិពណ៌នាអំពីកម្មវិធី និង/ឬគម្រោងក្នុងប្រទេសកម្ពុជាដែលរួមមាន គោលដៅគោលបំណង អ្នកទទួលផល ដែលបានគ្រោងទុក និងថវិកាប្រតិបត្តិការប្រចាំឆ្នាំ និង/ឬការចុះអនុស្សារណៈយោគយល់ជាមួយក្រសួងពាក់ព័ន្ធ។
- ទម្រង់/ពាក្យស្នើសុំចូលជាសមាជិក (អង្គការ គ.ស.ក នឹងផ្តល់ជូន)
សេវាសមាជិកភាព
សេវាសមាជិកភាពប្រចាំឆ្នាំត្រូវគិតទៅតាមកញ្ចប់ថវិកាប្រចាំឆ្នាំ ដែលបានអនុម័តដោយគុណនឹង ០.០០២២៥ ។ តែសេវាសមាជិកភាពប្រចាំឆ្នាំមិនលើសពី ៣.០០០ ដុល្លារ (ប្រមាណ១២.០០០.០០០ រៀល)ឡើយ។ សេវាសមាជិកភាពត្រូវបង់ចាប់ពីថ្ងៃទី ២ ខែមករា ដល់ថ្ងៃទី ៣០ ខែមីនា នៃឆ្នាំសារពើពន្ធរបស់សមាជិក។
សមាជិកគាំទ្រ បង់សេវាសមាជិកភាពត្រឹមតែ ៧៥ភាគរយ នៃតម្លៃសេវាសមាជិកភាពពេញសិទ្ធិ