គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក) ប្តេជ្ញាពង្រឹងសមត្ថភាពរបស់អង្គការសង្គមស៊ីវិល តាម រយៈការលើកកម្ពស់សមត្ថភាពរបស់ពួកគេក្នុងការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិច្បាប់ ដែលមានស្រាប់។ បញ្ជីត្រួតពិនិត្យអនុលោមភាពច្បាប់ ជាឧបករណ៍សំខាន់មួយសម្រាប់អង្គការមិនមែនរដ្ឋាភិបាលដែលកំពុង ប្រតិបត្តិការក្នុងប្រទេសកម្ពុជាដើម្បីធានាថា ពួកគេបំពេញបានតាមច្បាប់ដែលមានជាធរមាន។

តើបញ្ជីត្រួតពិនិត្យអនុលោមភាពជាអ្វី?

បញ្ជីត្រួតពិនិត្យអនុលោមភាពគឺតារាងអនុលោមភាព ដែលត្រូវបានដកស្រង់បញ្ចូលគ្នា ដើម្បីជួយសមាគម និង អង្គការមិនមែនរដ្ឋាភិបាលឱ្យប្រកាន់ខ្ជាប់នូវច្បាប់និងបទប្បញ្ញត្តិជាតិ។ បញ្ជីត្រួតពិនិត្យទាំងនេះផ្តោតលើផ្នែក សំខាន់ៗនៃអនុលោមភាពតាមច្បាប់ជាមួយនឹងឯកសារយោងដែលជាប្រភពសម្រាប់ការផ្ទៀងផ្ទាត់។ បញ្ជីត្រួត ពិនិត្យការអនុលោមភាពគឺជាឯកសារ ដែលនឹងត្រូវពិនិត្យនឹងធ្វើបច្ចុប្បន្នភាពដោយផ្អែកលើបច្ចុប្បន្នភាពចុង ក្រោយនៃច្បាប់ និងក្របខ័ណ្ឌច្បាប់។

បញ្ជីត្រួតពិនិត្យអនុលោមភាពសំខាន់ៗ
  1. ច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
  2. ច្បាប់ស្ដីពីការងារ(Under Construction)
  3. ច្បាប់ស្តីពីសារពើពន្ធ
  4. ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម
Event Calendar
03 Apr 2025, HR Learning Forum