យើងជានរណា?

ទិដ្ឋភាពទូទៅ

អង្គការ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក.) គឺជាអង្គការសមាជិកភាពឈានមុខសម្រាប់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេសនៅក្នុងប្រទេសកម្ពុជា។ អង្គការ គ.ស.ក. មានសមាជិក២០០ អង្គការ ដែលធ្វើការងារអភិវឌ្ឍលើវិស័យផ្សេងៗ។ គ.ស.ក. បានដើរតួនាទីជាពិសេសក្នុងនាមជាអ្នកសម្របសម្រួល អ្នកឃ្លាំមើល និងអ្នកតស៊ូមតិ ដើម្បីបរិយាកាសអំណោយផល និងមជ្ឈមណ្ឌលធនធានប្រកបដោយនិរន្តរភាពសម្រាប់អង្គការសង្គមស៊ីវិលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ទស្សនវិស័យ

ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនិងប្រជាធិបតេយ្យសម្រាប់ប្រទេសកម្ពុជា

បេសកកម្ម

ក្នុងនាមជាអង្គការសមាជិកភាព គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ធ្វើការក្នុងភាពជាដៃគូដើម្បី អភិបាលកិច្ចល្អ បរិយាកាសអំណោយផល និងនិរន្តរភាពនៃអង្គការសង្គមស៊ីវិលនៅកម្ពុជា

គោលដៅ

ពង្រឹងអង្គការសង្គមស៊ីវិល ដោយផ្តល់អោយពួកគេនូវបរិយាកាសអំណោយផល និងលំហរប្រជាធិបតេយ្យ

គុណតម្លៃ

  • សុចរិតភាព
  • ភាពឆ្លើយតប
  • កិច្ចសហប្រតិបត្តិការ
  • គុណភាព
  • បរិយាប័ន្ន

 

សារពីលោកស្រី⁣ ស៊ិន ពុទ្ធារី នាយិកាប្រតិបត្តិ

គេហទំព័រនេះ អាចនាំអ្នកទទួលបានព័ត៌មានអំពី គណនេយ្យភាព តម្លាភាព និងបច្ចុប្បន្នភាពក្នុងកម្មវិធីរបស់អង្គការ គ.ស.ក. សមាជិកភាព អង្គការសង្គមស៊ីវិលនានា ព្រមទាំងរឿងរ៉ាវ ដែលកើតមានឡើង ក៏ដូចជាបញ្ហាប្រឈមផ្សេងៗសម្រាប់ការអភិវឌ្ឍន៍អង្គការសង្គមស៊ីវិល។ គេហទំព័រក៏បង្ហាញផងដែរ នូវកម្មវិធីមជ្ឈមណ្ឌលអភិបាលកិច្ច ដែលបានឈានចូលដំណាក់កាលទី ៥ (២០២៤-២០២៨) ដែលមានដូចជា ឧបករណ៍និងប្រព័ន្ធសម្រាប់អភិបាលកិច្ច  ការកសាងសមត្ថភាព និងការរៀនសូត្រ មជ្ឈមណ្ឌលធនធានសម្រាប់អង្គការសង្គមស៊ីវិល ការស្រាវជ្រាវ ការចូលរួមពហុភាគី  ភាពជាដៃគូប្រកបដោយបរិយាបន្ន យុទ្ធនាការ និងការតស៊ូមតិ ព្រមទាំង    បច្ចេកវិទ្យា និងភាពច្នៃប្រឌិត។ 

ខ្ញុំជឿជាក់ថាព័ត៌មានក្នុងគេហទំព័រនេះ នឹងអាចជួយជាប្រយោជន៍ដល់អ្នកសម្រាប់ការធ្វើសេចក្តីសម្រេចចិត្ត ក្នុងការដោះស្រាយបញ្ហាប្រឈមផ្សេងៗ ឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពសម្រាប់កម្ពុជា។

អង្គការ គ.ស.ក រីករាយក្នុងការបន្តធ្វើការងារជាមួយអ្នក និងទទួលនូវរាល់ការគាំទ្រពីអ្នក។ អង្គការ គ.ស.ក សូមទទួលនូវរាល់មតិយោបល់ពីអ្នកតាមរយះតំណភ្ជាប់នេះ

 
Event Calendar
21 Feb 2025, M&E Learning Forum