អត្ថប្រយោជន៍ចូលជាសមាជិកភាព

តាមរយៈភាពជាសមាជិករបស់អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក) អ្នកនឹងទទួលបាននូវអត្ថប្រយោជន៍ និងធនធានយ៉ាងច្រើនសន្ធឹកសន្ធាប់ តាមរយៈការចងក្រងបណ្តាញរវាងអង្គការសង្គមស៊ីវិល ដែលមកពីវិស័យផ្សេងៗ ការអភិវឌ្ឍន៍សមត្ថភាព ការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងវគ្គបណ្តុះបណ្តាលផ្សេងៗ ឳកាសសម្រាប់ទទួលមូលនិធិ និងបណ្តុំនៃការចែករំលែកព័ត៌មាន ព្រមទាំងទទួលបានធនធានដ៏ទៃទៀតជាច្រើនពីអង្គការ គ.ស.ក ក៏ដូចពីសមាជិកសកម្ម ដែលមានទាំងអង្គការជាតិ និងអន្តរជាតិទាំង ប្រមាណ ២០០ មកពី២០ប្រទេសនៅជុំវិញពិភពលោក។

ជារៀងរាល់ឆ្នាំ អង្គការ គ.ស.ក រៀបចំកិច្ចប្រជុំរាល់ពីរខែម្តង សន្និបាទប្រចាំឆ្នាំ យ៉ាងហោចណាស់ប្រាំដង ដើម្បីពិភាក្សា និងរួមគ្នាដោះស្រាយបញ្ហាអភិវឌ្ឍន៍ និងគោលនយោបាយ ដែលប៉ះពាល់ដល់សមាជិកអង្គការ។ វេទិការៀនសូត្រសម្រាប់ដោះដូរបទពិសោធន៍ យ៉ាងហោចណាស់ន៨ដង ផ្សេងៗគ្នា ព្រមទាំងវគ្គបណ្តុះបណ្តាលផ្សេងៗទៀត សម្រាប់ជួយដល់កម្មវិធី និងស្ថាប័ន និងបច្ចេកវិទ្យាព័ត៌មាន។ សេវាកម្មផ្សេងៗដោយឥតគិតថ្លៃរួមមាន សេវាពិគ្រោះយោបល់ ប្រអប់សំបុត្រ និងការផ្សព្វផ្សាយព័ត៌មាន ព្រមទាំងទទួលបានឯកសារបោះពុម្ពផ្សេងៗទៀត សម្រាប់ផ្តល់ជូនដល់អង្គការជាសមាជិក។ សូមមើលប័ណ្ណព័ត៌មានលំអិតអំពីប្រយោជន៍សម្រាប់សមាជិកភាព។

Documents

Procedure-to-Become-A-Member-CCC

Downloads

CCC Member Benefit Grid KH

Downloads

CCC Member Benefit Grid EN

Downloads
Event Calendar
21 Feb 2025, M&E Learning Forum