ការអនុវត្តច្បាប់ស្ដីពីគណនេយ្យ និងសវនកម្ម និងការវិវឌ្ឍន៍នានាជុំវិញការអនុវត្តស្ដង់ដារបាយការណ៍ហិរញ្ញវត្ថុកម្ពុជាឆ្នាំ២០១៨
Speaker By:
Venue: Diakonia Center
Date: 28 Jan-28 Jan 2019
Time: 8:00 AM-5:00 PM



នៅអគារ ដាយកូនៀរ សិនធឺរ ថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៩ អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា បានរៀបចំវេទិកាសន្ទនាដើម្បី បង្ហាញពីរបាយការណ៍អំពីបញ្ហាប្រឈមពីការអនុវត្តច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម និងការអនុវត្តស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជា សម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញព្រមទាំងធ្វើបច្ចុប្បន្នភាពអំពីការវិវឌ្ឍន៍ថ្មីៗទាក់ទងនឹងការអនុវត្តច្បាប់ខាងលើ និងការស្វែងរកដំណោះស្រាយរួមដែលអាចធ្វើទៅបាន លើបញ្ហាប្រឈមដែលត្រូវបានរកឃើញ របស់ សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។ វេទិកានេះ ធ្វើឡើងក្រោមការចូលរួមរបស់ ថ្នាក់ដឹកនាំ មន្រ្តី នៃអង្គការមិនមែនរដ្ឋាភិបាល និង អង្គការបណ្តាញ ប្រមាណ ១៣០នាក់។
អង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា ជឿជាក់ថាវេទិកានេះ នឹងជួយសម្រួល ដល់ការយល់ដឹងបន្ថែម ព្រមទាំងស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមដែលត្រូវបានរកឃើញ ស្តីអំពីការអនុវត្តច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម និងការអនុវត្តស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុកម្ពុជា សម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំណេញ។
គោលបំណង
- បង្ហាញអំពីការរកឃើញនូវបញ្ហាប្រឈមមួយចំនួន ឆ្លងតាមរយៈវេទិកាសិក្សារៀនសូត្រថ្នាក់តំបន់ និងសិក្ខាសាលាថ្នាក់ជាតិដែលធ្វើក្នុងឆ្នាំ២០១៨កន្លងមកពាក់ព័ន្ធនឹងការអនុវត្ត និងយល់ដឹងអំពីច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម និងការដាក់ឲ្យអនុវត្តស្ដង់ដារបាយការណ៍ហិរញ្ញវត្ថុកម្ពុជា។
- ធ្វើបច្ចុប្បន្នភាពអំពីការវិវឌ្ឍន៍ថ្មីៗទាក់ទងនឹងការវិវឌ្ឍន៍ចំពោះការអនុវត្តច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម និងការដាក់ឲ្យអនុវត្តស្ដង់ដារបាយការណ៍ហិរញ្ញវត្ថុកម្ពុជាសម្រាប់អង្គភាពមិនស្វែងរកប្រាក់ចំនេញ។
- ស្វែងរកដំណោះស្រាយដែលអាចធ្វើទៅបាន លើបញ្ហាប្រឈមនានារបស់អង្គការភាពមិនស្វែងរកប្រាក់ចំណេញ (សមាគម និងអង្គការមិនមែនរដ្ឋាភិបាល) លើការអនុវត្តច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម និងការដាក់ឲ្យអនុវត្តស្ដង់ដារបាយការណ៍ហិរញ្ញវត្ថុកម្ពុជា និងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុដោយក្រុមហ៊ុនសវនកម្ម (អូឌីត)។
Documents
Other Event Archives
Unite for Inclusive Social Protection System in Cambodia
Regional Learning Forum on Policy Development and Civil Society.
Once we are together we can build trust and address a lot issues for our people, said by Mr Soeung Saroeun at CCC Regional Learning Forum on Policy Developntent and Civil Society. This forum was conducted on 9 May 2018 in Kratie province for 50 CSO representatives from....
The 21st Finance Learning Forum
The 21st Finance Learning Forum is designed for Finance practitioners who come from members and non-members organizations of CCC. This event will be full-day conducted on 27 March 2018 at Diakonia center with specific objectives, expected outputs...