ការអភិវឌ្ឍសមត្ថភាព និងធុរកិច្ច

ការអភិវឌ្ឍសមត្ថភាព និងធុរកិច្ច   នៃអង្គការ គ.ស.ក មានគោលបំណង ដើម្បីពង្រឹងនូវគុណភាពសេវាកម្ម និងនិរន្តរភាពថវិកាអង្គការសង្គមស៊ីវិលនៅ ប្រទេសកម្ពុជា តាមរយៈការលើកកម្ពស់នូវការប្រើប្រាស់គោលការណ៍ ទីក្រុងអ៊ីស្តាន់ប៊ុល (Istanbul) ស្តីពីការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពសម្រាប់អង្គការសង្គមស៊ីវិល គោលការណ៍ ស្តីពីអភិបាលកិច្ចល្អ ស្តង់ដារនៃការប្រតិបត្តិល្អ និរន្តរភាពថវិកា ទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម/ប្រតិបត្តិការដោយការទទួលខុសត្រូវរបស់ធុរកិច្ច និងធុរកិច្ចនិងសិទ្ធិមនុស្ស ដើម្បីពង្រឹងអភិបាលកិច្ច អង្គការមិនមែនរដ្ឋាភិបាល ការអភិវឌ្ឍស្ថាប័ន និរន្តរភាពថវិកា ការយល់ដឹងពីទំនួលខុសត្រូវខាងសង្គមរបស់ របស់ធុរកិច្ច និងសិទ្ធិមនុស្ស ដល់សមាជិក និងក្រុមគោលដៅរបស់ខ្លួន ។ ដើម្បីសម្រេចបាននូវគោលបំណងនេះអង្គការ គ.ស.ក បាននឹងកំពុងផ្តល់នូវសេវាកម្មជាច្រើនដូចជាៈ

១) វេទិការៀនសូត្រស្តីពី ប្រព័ន្ធព៌ត៌មានវិទ្យា ការត្រួតពិនិត្យ និងវាយតម្លៃ ការគ្រប់គ្រងថវិកា និងការគ្រប់គ្រងធនធានមនុស្ស

២) វគ្គបណ្តុះបណ្តាលស្តីពីអភិបាលកិច្ចប្រកបដោយវិជ្ជាជីវៈ និង គណនេយ្យភាព

៣) ការលើកកម្ពស់ការយល់ដឹងអំពីទំនួលខុសត្រូវខាងសង្គមរបស់សាជីវកម្ម ធុរកិច្ចនិងសិទ្ធិមនុស្ស

៤) ការពង្រឹងសមត្ថភាព និងការគ្រប់គ្រងនូវការប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យ និងវាយតម្លៃ

៥) ការពង្រឹងសមត្ថភាពអំពីការផលិតវីដេអូ

៦) ការគ្រប់គ្រងទីតាំងសម្រាប់រៀបចំកម្មវិធីផ្សេងៗ

៧) ការចូលរួមជាមួយវេទិកា ស្តីពីទំនួលខុសត្រូវខាងសង្គមរបស់សាជីវកម្មរបស់កម្ពុជា និងបណ្តាញទំនួលខុសត្រូវខាងសង្គមរបស់សាជីវកម្មអាស៊ាន ដើម្បីលើកកម្ពស់នូវទំនួលខុសត្រូវខាងសង្គមរបស់សាជីវកម្ម   ធុរកិច្ចនិង សិទ្ធិមនុស្ស

៨) ការចូលរួមជាសមាជិកភាពរបស់អង្គការឃ្លាំមើលកិច្ចសហប្រតិបត្តិការស្ថាប័ន និងសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍ

៩) ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី

១០) ផ្តល់ការបំពាក់បំប៉នស្តីពីការរៀបចំគោលនយោបាយ ការរៀបចំនូវឯកសារអភិបាលកិច្ច និងស្ថាប័ន

១១) សិក្ខាសាលាសម្រាប់ក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំរបស់អង្គការជាដៃគូ។

សម្រាប់ព័ត៌មានបន្ថែមសូមមើលព័ត៌មានលំអិតសម្រាប់សេវាកម្មនីមួយៗ។

Event Calendar
23 May 2024, DNH Exposure training
23 May 2024, CCC MEMBERS 275TH BI-MONTHLY MEETING ON “FUNDING LANDSCAPE AND MEMBER UPDATE”
31 May 2024, Online Leader Workshop
07 Jun 2024, Awareness Raising Workshop on Environmental, Social and Governance (ESG)
24 Jun 2024, LFR Training course 2