ទំនាក់ទំនងជាមួយសង្គមស៊ីវិល

នៅត្រឹមដំណាច់ខែកក្កដា ឆ្នាំ ២០១៦ មានអង្គការមិនមែនរដ្ឋាភិបាល សមាគមជាតិ និងអន្តរជាតិចំនួនជិត ៥០០០ ដែលបានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្រៅពីអង្គការ គ.ស.ក  នៅមានអង្គការសមាជិកភាព និងអង្គការបណ្តាញចំនួនជាង ១០ ដែលមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ ដូចជា CDPO, NGO Forum, HACC, NEP ។ល។ ក្រៅពីនេះ ក៏នៅមានបណ្តាញអង្គការមិនមែនរដ្ឋាភិបាលថ្នាក់ខេត្តប្រហែល ២០ ទៀត (ខេត្តមួយស្ទើរតែមានបណ្តាញមួយ)។ ទោះបីជាយ៉ាងណាក៏ដោយ អង្គការបណ្តាញខ្លះមានកេរ្តិ៍ឈ្មោះ និងដំណើរការល្អ ហើយអង្គការបណ្តាញមួយចំនួនទៀតនៅមិនទាន់មាននៅឡើយ។

កិច្ចសហប្រតិបត្តិការជុំវិញបញ្ហាបច្ចេកទេស ទំនងជានឹងមានភាពងាយស្រួលជាងកិច្ចសហប្រតិបត្តិការរវាងវិស័យផ្សេងៗគ្នា។ កិច្ចសហប្រតិបត្តិការជាទូទៅ ក្នុងចំណោមអង្គការសង្គមស៊ីវិលនៅមានកម្រិតទាបនៅឡើយ។ កង្វះខាតនូវការសម្របសម្រួល និងកិច្ចសហការនេះ ក៏បណ្តាលមកពីតថភាពដែលអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនធំនៅតែប្រកាន់យកនូវអភិក្រមបែបគម្រោង ដែលសកម្មភាពនានាត្រូវបានគាំទ្រហិរញ្ញវត្ថុដោយប្រភពខាងក្រៅ។ ជាប្រវត្តិសាស្រ្ត អ្នកផ្តល់ជំនួយក៏កម្រនឹងតម្រូវអោយអង្គការមិនមែនរដ្ឋាភិបាល ពង្រឹងនូវការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នា ជាពិសេសរវាងស្ថាប័ន ឬសកម្មភាពដែលមានភាពស្រដៀងគ្នា។ កិច្ចសហការក្នុងចំណោមសង្គមស៊ីវិល អាចត្រូវបានធ្វើឡើងជុំវិញបញ្ហាជំនាញបច្ចេកទេស ការពង្រឹងស្ថាប័ន និរន្តរភាពហិរញ្ញវត្ថុ ។ល។

អង្គការ គ.ស.ក បានធ្វើសមាហរណកម្មនូវអាទិភាពទាំងអស់នេះទៅក្នុងកម្មវិធីមជ្ឈមណ្ឌលអភិបាលកិច្ចដំណាក់កាលថ្មី (GHP 2017-2021)។ ការអភិវឌ្ឍសមត្ថភាព និងសេវាកម្មបន្ទាប់បន្សំដែលមានភាពទៀងទាត់ ត្រូវបានផ្តល់ជូនអង្គការសមាជិក និងដៃគូទាំងអស់ ជាពិសេសនៅក្នុងវិស័យដែលពាក់ព័ន្ធទៅនឹងការអភិវឌ្ឍស្ថាប័ន។ កិច្ចពិគ្រោះយោបល់ កិច្ចពិភាក្សា និងកិច្ចប្រជុំទៀងទាត់ ត្រូវបានធ្វើឡើងដើម្បីជម្រុញនូវការយល់ដឹងជាទូទៅ ទៅលើបរិក្ខារនៃការអភិវឌ្ឍនាពេលបច្ចុប្បន្ន ដែលពាក់ព័ន្ធទៅនឹងសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាដើម្បីបង្កើននូវការឆ្លើយតបជារួមទៅនឹងបញ្ហាប្រឈមទាំងនោះ។ នៅក្នុងកម្រិតថ្នាក់ក្រោមជាតិ មានគម្រោងមួយស្តីពី ការពង្រឹងបណ្តាញអង្គការសង្គមស៊ីវិលដើម្បីការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ត្រូវបានអនុវត្តរួមគ្នាដោយអង្គការចំនួនបួន ដែលរួមមានអង្គការ គ.ស.ក ផងដែរ ដើម្បីជម្រុញនូវសមត្ថភាពរបស់បណ្តាញអង្គការថ្នាក់ខេត្តចំនួនប្រាំបី នៅក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍនៅក្នុងខេត្តរៀងៗខ្លួន។ នៅក្នុងពេលជាមួយគ្នានេះផងដែរ អង្គការបានបង្កើតនូវកិច្ចសហការជាផ្លូវការតាមរយៈអនុស្សារណៈនៃការយោគយល់ជាមួយនឹងបណ្តាញអង្គការថ្នាក់ខេត្តចំនួនប្រាំបួន ដែលតាមរយៈកិច្ចព្រមព្រៀងនេះនឹងជួយគាំទ្រដល់ភាគីពាក់ព័ន្ធទាំងអស់អោយជម្រុញនូវការអភិវឌ្ឍស្ថាប័នរបស់ខ្លួន ការកៀរគរមូលនិធិ និងការតស៊ូមតិ។ អង្គការ គ.ស.ក ក៏កំពុងសម្របសម្រួលការសិក្សាស្រាវជ្រាវមួយ ស្តីពីកិច្ចសហការរបស់អង្គការសង្គមស៊ីវិល ដើម្បីប្រសិទ្ធិភាពនៃការអភិវឌ្ឍ ដែលនៅក្នុងនោះមានយន្តការនៃកិច្ចសហការមួយចំនួននឹងត្រូវបានលើកឡើង ដើម្បីធានាថាមានសង្គមស៊ីវិលកាន់តែច្រើនជាងមុនដែលធ្វើការប្រកបទៅដោយកិច្ចសហការ និងវិជ្ជាជីវៈ សមស្របជាដៃគូនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន។

 

Event Calendar
25 Jul 2024, CCC Members 276th Bi-monthly Meeting on "Environmental, Social, and Governance and Practical Application in Cambodia"
26 Jul 2024, ICT learning forum
29 Jul 2024, Basic Video Training