ទំនាក់ទំនងជាមួយរដ្ឋាភិបាល

ជាទូទៅ កិច្ចសហការ និងទំនាក់ទំនងរវាងសង្គមស៊ីវិល និងរដ្ឋាភិបាលកម្ពុជានៅមិនទាន់មានលក្ខណៈបរិយាប័ន្ន ស្ថេរភាព និងអាចទស្សន៍ទាយបាននៅឡើយ។ មានការកត់សម្គាល់ថា កិច្ចសហការរវាងភាគីទាំងពីរមានផលិតភាពច្រើន នៅក្នុងវិស័យសេវាកម្មសាធារណៈ នៅពេលដែលកិច្ចសហការនៅក្នុងវិស័យផ្សេងៗទៀត ដែលមានភាពរសើបខ្លាំង ដូចជាជាមួយអង្គការធ្វើការខាងសិទ្ធមនុស្ស បរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងតស៊ូមតិ នៅមានកម្រិតនៅឡើយ។ អង្គការ គ.ស.ក ដែលជាវេទិកាសមាជិកភាពធំជាងគេរបស់អង្គការមិនមែនរដ្ឋាភិបាលនៅប្រទេសកម្ពុជា មានសមាជិកមួយចំនួនដែលធ្វើការនៅក្នុងវិស័យផ្សេងៗគ្នានៃការអភិវឌ្ឍ ដោយរួមទាំងវិស័យដែលបានលើកឡើងខាងលើផងដែរ។ អង្គការ គ.ស.ក បានបង្កើតកិច្ចប្រឹងប្រែងជាច្រើន ដើម្បីធានាថាសម្លេងរបស់សមាជិកខ្លួន ក៏ដូចជារបស់អង្គការសង្គមស៊ីវិលផ្សេងៗទៀត ត្រូវបានឭ និងដោះស្រាយដោយរដ្ឋាភិបាលតាមរយៈបណ្តាញផ្សេងៗគ្នា។

នៅក្នុងកម្រិតថ្នាក់ជាតិ គោលនយោបាយស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍ (DCPS 2014-2018) ត្រូវបានអនុម័តដោយរដ្ឋាភិបាលថាជា យន្តការគន្លឹះមួយ ដើម្បីជម្រុញនូវភាពជាដៃគូទៅវិញទៅមកក្នុងការអភិវឌ្ឍ។ វាត្រូវបានរំពឹងទុកថា យុទ្ធសាស្រ្តនេះ នឹងជម្រុញអោយមានការធ្វើការពាក់ព័ន្ធគ្នាជាមួយនឹងយន្តការដែលមានស្រាប់មួយចំនួនទៀត ដូចជា ក្រុមការងារបច្ចេកទេស វេទិកាស្តីពីការអភិវឌ្ឍរបស់កម្ពុជា  គណៈកម្មាធិការសហការអភិវឌ្ឍរបស់រដ្ឋាភិបាល និងយន្តការផ្សេងៗទៀតទាំងនៅក្នុងកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិទ្ធភាព និងដំណើរការនៃយន្តការទាំងនោះនៅតែចោទជាសំនួរនៅឡើយ។ រហូតមកទល់ពេលនេះ អង្គការ គ.ស.ក គឺជាសមាជិករបស់ក្រុមការងារបច្ចេកទេសមួយចំនួនរួមមាន ក្រុមការងារបច្ចេកទេសស្តីពីផែនការនិងការកាត់បន្ថយភាពក្រីក្រ ក្រុមការងារបច្ចេកទេសស្តីពីភាពជាដៃគូនិងសុខដុមនីយកម្ម ក្រុមការងារបច្ចេកទេសស្តីពីកំណែទម្រង់រដ្ឋបាលសាធារណៈ ។ តាមរយៈវេទិកាទាំងអស់នេះ អង្គការ គ.ស.ក បានប្រមែប្រមូលចងក្រងនូវធាតុចូលនានាពីសមាជិក និងដៃគូរបស់ខ្លួន ដើម្បីបញ្ចូលទៅក្នុងផែនការ/គោលនយោបាយអភិវឌ្ឍថ្នាក់ជាតិ ដូចជា គោលដៅអភិវឌ្ឍប្រកបដោយចីរភាព ផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ និងផែនការផ្សេងៗទៀត។ នៅកម្រិតថ្នាក់ក្រោមជាតិ កម្មវិធីអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលជាកម្មវិធីថ្នាក់ជាតិរបស់រដ្ឋាភិបាល បានបង្កើតនូវផែនការអនុវត្តរយៈពេលបីឆ្នាំដំណាក់កាលទីពីររបស់ខ្លួន និងផែនការអនុវត្តសម្រាប់ក្របខ័ណ្ឌគណនេយ្យភាពសង្គម ។ លំហសម្រាប់អង្គការ គ.ស.ក ដែលជាអនុប្រធាននៃគណៈកម្មាធិការដឹកនាំភាពជាដៃគូ ដែលជាតំណាងរបស់សង្គមស៊ីវិល បានជួយជម្រុញនូវសម្លេង និងលំហសម្រាប់អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋនៅក្នុងដំណើរការទាំងមូល។

Event Calendar
25 Jul 2024, CCC Members 276th Bi-monthly Meeting on "Environmental, Social, and Governance and Practical Application in Cambodia"
26 Jul 2024, ICT learning forum
29 Jul 2024, Basic Video Training