វេទិកាសិក្សាលើកទី ២ ស្ដីពី ការឆ្លុះបញ្ជាំងអំពីការប្រតិបត្តិរបស់អង្គការសហគមន៍មូលដ្ឋាន ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងនិរន្តរភាព
Speaker By: KAO Peou Leakhna
Venue: Kep
Date: 12 Dec-13 Dec 2017
Time: 8:00 AM-5:00 PM
នៅថ្ងៃទី ១២ និងទី១៣ ខែធ្នូ ឆ្នាំ២០១៧ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក) រួមទាំងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន ០៥ទៀត ដូចជា មជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្ត្រីនៅកម្ពុជា សម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល ខេមរអភិវឌ្ឍន៍សហគមន៍ មជ្ឈមណ្ឌលម្លប់ព្រហ្មវិហារធម៌ និងអង្គការសាមគ្គី បានសហការគ្នារៀបចំវេទិកាសិក្សាស្ដីពីការឆ្លុះបញ្ចាំងការប្រតិបត្តិរបស់អង្គការសហគមន៍មូលដ្ឋាន ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ និងនិរន្តរភាព។
វេទិកាសិក្សានេះមានអ្នកចូលរួមចំនួន ៤០ នាក់ មកពីអង្គការសហគមន៍មូលដ្ឋាន នៅខេត្តកណ្ដាល និងតាមបណ្ដាខេត្តនៃតំបន់ឆ្នេរ រួមមានខេត្តកំពត កែប កំពង់សោម និងកោះកុង។
កិច្ចប្រជុំនេះត្រូវបានរៀបចំធ្វើឡើងនៅសណ្ឋាគារកែបបេ ខេត្តកែប។ ជាទូទៅ កិច្ចប្រជុំនេះមានគោលបំណងបួន សំខាន់ៗ៖
១. ដើម្បីធ្វើការឆ្លុះបញ្ចាំង ថាតើអង្គការសហគមន៍មូលដ្ឋានធ្វើការប្រតិបត្តិល្អតាមគោលការណ៍ណែនាំស្ដីពីការប្រតិបត្តិល្អរបស់អង្គការសហគមន៍មូលដ្ឋាន និងអភិវឌ្ឍសហគមន៍របស់គាត់បានដល់កម្រិតណា
២. ដើម្បីផ្ដល់ឱកាសដល់អង្គការសហគមន៍មូលដ្ឋានក្នុងការពិភាក្សាស្វែងរកការវិធីសាស្ត្រល្អមួយដើម្បីនិរន្តរភាពសម្រាប់សហគមន៍ពួកគាត់
៣. ដើម្បីប្រើប្រាស់នូវយោបល់ត្រលប់ពីអ្នកចូលរួម ដែលអាចធ្វើអោយប្រសើរថែមទៀតនូវការប្រតិបត្តិរបស់អង្គការសហគមន៍មូលដ្ឋាន
៤. ដើម្បីបន្តការផ្សព្វផ្សាយសៀវភៅគោលការណ៍ណែនាំស្តីពីការប្រតិបត្តិល្អរបស់អង្គការសហគមន៍មូលដ្ឋាននៅប្រទេសកម្ពុជា
Documents
Other Event Archives
The Technical Consultation Workshop on Standard of the Financial Report Tier 2 for Civil Society Organization
Cooperation Committee for Cambodia (CCC) is very delighted to conduct an online workshop on the Technical Consultation on Standard of the Financial Tier 2 for non-profit organizations on 23 February 2021 through Google Meet.
Monitoring and Evaluation Forum - Registration
To keep responding to the needs of the NGO community; CCC is conducting the "19th M&E Learning Forum" on 14th June 2018 at Diakonia Center (ICF/KSSA). Around 83 M&E practitioners who come from members and non-members organizations of CCC are able to discuss and share knowledge and experience on topic including Project Monitoring and Questionnaire Development for Data Collection.
Boards and ED of the GPP Applicant NGOs
In Cambodia, contributions made by civil society to the sustainable development of the country are substantial as indicated in the civil society contribution research conducted by CCC in 2012 that CSOs implemented around 4,000 projects, which provided benefits to...
2nd Bi-Monthly Members Meeting
The bi-monthly member meeting is aim to bring member organizations together to share and discuss on the global and national development progress and challenges.