ឆ្លើយតបទៅនឹងសំណួររបស់អ្នកស្នើសុំ
១. តើអង្គការដែលផ្តាច់ជំនួយយូរឆ្នាំ អាចដាក់ពាក្យស្នើសុំជំនួយបានដែរឬទេ?
- ជំនួយបន្តនេះគឺសំរាប់ការស្នើសុំពីសំណាក់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលជាសមាជិកភាពរបស់គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក) អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកជាដៃគូរបស់សហភាពអឺរ៉ុប និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកជាដៃគូ របស់អង្គការ Bread for the World (BfdW)។
- អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអង្គការសហគមន៍មូលដ្ឋាន នៅបណ្តាខេត្តគោលដៅចំនួន១០ និងរាជធានីភ្នំពេញ រួមមានខេត្តរតនគីរី ក្រចេះ កំពត ក្រុងព្រះសីហនុ ស្វាយរៀង សៀមរាប កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង តាកែវ និង រាជធានីភ្នំពេញ។
- បណ្តាញអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកថ្នាក់ខេត្តទាំង១០ខាងលើ និង រាជធានីភ្នំពេញ។
- សូមយោងទៅចំណុច ៥ ក្នុងសេចក្តីប្រកាសស្វែងរកឯកសារទស្សនៈទានសំរាប់ជំនួយបន្ត។
២. អង្គការមួយអាចស្នើសុំសំរាប់ប៉ុន្មានគម្រោង?
- អ្នកដាក់ពាក្យស្នើសុំ មានសិទ្ធិស្នើសុំជំនួយបន្តនេះ ដើម្បីគាំទ្រគំនិតផ្តួចផ្តើមគម្រោងមួយ ក្នុងកំឡុងពេលស្នើសុំ។
៣. ថវិកាអតិបរមាចំនួនប៉ុន្មានសំរាប់ជំនួយបន្ត?
- ថវិកាអតិបរមានៃជំនួយបន្តគឺ ១៥,០០០ អឺរ៉ូ (ដប់ប្រាំពាន់អឺរ៉ូ) ។
៤. បើមានបដិភាគ តើកម្រិតប៉ុន្មានភាគរយ?
- ភាគរយនៃបដិភាគគឺមិនកំណត់។ អ្នកស្នើសុំម្នាក់ៗអាចបញ្ជាក់ពីបដិភាគនេះប្រសិនបើមាន។
៥. តើគម្រោងត្រូវមានរយៈពេលប៉ុន្មាន?
- រយៈពេលគម្រោងជាមធ្យមសម្រាប់ជំនួយបន្តនេះគឺ ១២ ខែ។
៦. កម្រិតចំណាយសម្រាប់រដ្ឋបាលប៉ុន្មានភាគរយ?
- ការចំណាយរដ្ឋបាលអតិបរមានៃគម្រោងត្រូវបានកំណត់ ៣០% នៃតម្លៃសរុបរបស់គម្រោង។ ទោះជាយ៉ាងណាក៏ដោយភាគរយនេះអាចនឹងត្រូវបានបង្កើន បើសិនជាគំនិចផ្តួចផ្តើមរបស់គម្រោងត្រូវការដើម្បីធានាបានភាពជោគជ័យរបស់គំរោង។
៧. តើអង្គការដែលមិនមែនជាសមាជិកនៃ អង្គការ ស៊ី ស៊ី ស៊ី អាចដាក់ពាក្យស្នើសុំជំនួយបន្តនេះបានដែរឬទេ?
- សូមមើលលេខ ១ ខាងលើ។
៨.តើជំនួយបន្តនេះគាំទ្រដល់ការផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពចំពោះក្រុមយុវជនដែរឬទេ?
- សូមយោងទៅផ្នែកគម្រោងនៅចំណុចទី ២ នៃសេចក្តីប្រកាសស្វែងរកឯកសារទស្សនៈទានសំរាប់ជំនួយបន្ត។