សេចក្តីប្រកាសរក ឯកសារទស្សនៈទាន (ជំហានទី២)

ការផ្ដល់ជំនួយបន្តក្រោមគម្រោង "ការពង្រឹងសង្គមស៊ីវិលសំរាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យប្រកបដោយនិរន្តរភាពនៅប្រទេសកម្ពុជា" 

ផ្តល់មូលនិធិដោយសហភាពអរ៉ុប (EU) និង អង្គការBread for the World (Bfdw)

១. សនិទាន៖

មូលនិធិសង្គមស៊ីវិល (ម.ស.ស) ជាវេទិកាមួយដែលត្រូវបានផ្តួចផ្តើមឡើង និងគ្រប់គ្រងដោយគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក) ហើយជាការបង្ហាញនូវការប្តេជ្ញាចិត្តនិងយុទ្ធសាស្រ្តយូរអង្វែង ដើម្បីទាញយករាល់សក្តានុពលធនធានប្រកបដោយនិរន្តរភាព ដើម្បីជួយដល់អង្គការសង្គមស៊ីវិលនៅកម្ពុជាក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍដើម្បីឱ្យពួកគេអាចមាននិរន្តរភាពហិរញ្ញវត្ថុដោយខ្លួនឯង។

បច្ចុប្បន្ន ម.ស.ស កំពុងប្រកាសរកឯកសារទស្សនៈទានសង្ខេបដើម្បីផ្តល់ជំនួយបន្ត ដែលគាំទ្រដោយសហភាពអឺរ៉ុប (EU) និងអង្គការ Bread for the World (Bfdw)។ គម្រោងផ្តល់ជំនួយបន្តនេះមានគោលបំណងជួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក បណ្តាញអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកថ្នាក់ខេត្ត និង អង្គការសហគមន៍មូលដ្ឋាន ដើម្បីឱ្យពួកគេអាចមាននិរន្តរភាពហិរញ្ញវត្ថុខ្លួនឯង ដោយសារការធ្លាក់ចុះយ៉ាងខ្លាំងនៃមូលនិធិជំនួយបរទេសចូលមកក្នុងប្រទេស ដើម្បីបង្កលក្ខណៈឱ្យអង្គការទាំងនេះអាចនៅបន្តរួមចំណែកដល់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាឱ្យកាន់តែមានប្រសិទ្ធិភាព និង ផលប៉ះពាល់ជាវិជ្ជមានកាន់តែប្រសើរឡើង។ 

 ២. ផែ្នកគម្រោង៖

ឯកសារទស្សនៈទានសមស្របដែលទទួលបានការសម្រាំង ត្រូវតែបង្ហាញដំណោះស្រាយដ៏មានប្រសិទ្ធិភាព ដែលធ្វើអោយអង្គការក្នុងស្រុក ឬអង្គការសហគមន៍មូលដ្ឋាន មាននិរន្តរភាពហិរញ្ញវត្ថុខ្លួនឯង ដោយប្រើប្រាស់យន្តការភាពជាដៃគូរួមគ្នាជាមួយផែ្នកចម្រុះ និង សកម្មភាពសំបូរបែប។ ភាពជាដៃគូនេះ ត្រូវតែគ្រប់គ្រងដោយអង្គការសង្គមស៊ីវិលដែលជាអ្នកលើកសំណើរ ឯកសារទស្សនៈទាននេះ (អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ឬ អង្គការសហគមន៍មូលដ្ឋាន ឬ សមាជិកបណ្តាញអង្គការមិនមែនរដ្ឋាភិបាលថ្នាក់ខេត្ត) និងអាចមានការចូលរួមពីផ្នែកនានា រួមមានផែ្នកឯកជន សហគ្រាសខ្នាតតូចនិងមធ្យម សហគ្រាសសង្គម និងរដ្ឋាភិបាល។

សកម្មភាពដែលសមស្របទាំងនោះរួមមានដូចជា ការលើកកម្ពស់វិស័យសិល្បៈ/វប្បធម៌ ការជួយដល់ជនពិការ លើកកម្ពស់ទំនួលខុសត្រូវសង្គម លើកកម្ពស់ផ្នែកកសិកម្ម លើកកម្ពស់ការអប់រំយុវជន គំនិតផ្តួចផ្តើមនានាដែលអាចរួមចំណែកដើម្បីសម្រេចគោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា ជាពិសេស SDG១៦ & SDG១៧ ។ល។ និង ។ល។

ការអនុវត្តជាក់ស្ដែងរបស់ឯកសារទស្សនៈទាន អាចនឹងត្រូវបានធ្វើឡើងដោយ អង្គការទោល ឬអង្គការសម្ព័ន្ធ មានន័យថាគម្រោងខ្លះ អាចពិនិត្យស្រាវជ្រាវសកម្មភាពក្នុងផ្នែកជាក់លាក់ណាមួយ រួចអនុវត្តតាមយន្តការភាពជាដៃគូរួមគ្នាដូចបានរៀបរាប់ខាងលើ ខណៈគម្រោងខ្លះទៀតអាចពិនិត្យស្រាវជ្រាវសកម្មភាពក្នុងផ្នែកផ្សេងៗគ្នា បន្ទាប់មករួមគ្នាអនុវត្ត ដើម្បីបំពេញបន្ថែមអោយគ្នាទៅវិញទៅមក តាមយន្តការភាពជាដៃគូរួមគ្នា ដើម្បីសម្រេចបាននូវគោលដៅសំខាន់រួមគ្នាមួយ។ 

៣. ចំនួនថវិការបស់ជំនួយបន្ត ក្នុង១គំរោងស្នើរសុំ៖

ថវិកាអតិបរិមា របស់ជំនួយបន្តនេះមានចំនួន ១៥,០០០អឺរ៉ូ (មួយម៉ឺនប្រាំពាន់ អឺរ៉ូ) សំរាប់១គំរោងស្នើរសុំ។  

៤. កាលបរិច្ឆេទឈប់ទទួលឯកសារទស្សនៈទាន៖

កាលបរិច្ឆេទផុតកំណត់ទទួលឯកសារទស្សនៈទានគឺនៅថ្ងៃទី ០៨ ខែ មករា ឆ្នាំ២០១៩ (សូមពិនិត្យមើលផ្នែក ៧សម្រាប់កាលបរិច្ឆេទការដាក់ស្នើផ្សេងៗ) ។ ក្នុងករណីមានការកែប្រែណាមួយទៅលើសេចក្តីប្រកាសនេះ ម.ស.ស សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ និង ជូនដំណឹងតាមការកំណត់ជាក់ស្តែង។   

៥. លក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ដាក់ឯកសារទស្សនៈទាន៖

  • អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលជាសមាជិកភាពរបស់គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (គ.ស.ក) អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកជាដៃគូរបស់សហភាពអឺរ៉ុប និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកជាដៃគូ របស់អង្គការ Bread for the World(Bfdw)។
  • អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអង្គការសហគមន៍មូលដ្ឋាន នៅបណ្តាខេត្តគោលដៅចំនួន១០ និង     រាជធានីភ្នំពេញ រួមមានខេត្តរតនគីរី ក្រចេះ កំពត ក្រុងព្រះសីហនុ ស្វាយរៀង សៀមរាប កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង តាកែវ និង រាជធានីភ្នំពេញ។
  • បណ្តាញអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកថ្នាក់ខេត្តទាំង១០ខាងលើ និង រាជធានីភ្នំពេញ។ 

៦. ការរៀបចំ និងការដាក់ឯកសារទស្សនៈទាន៖

ទម្រង់ឯកសារទស្សនៈទានអាចទាញយកពីគេហទំព័ររបស់(គ.ស.ក) http://www.ccc-cambodia.org/en/what-we-do/csf-concept-note-form ឯកសារទស្សនៈទានអាចបំពេញជាភាសាខ្មែរ ឬអង់គ្លេស បន្ទាប់មកបំលែងជា PDF ។ ឯកសារទស្សនៈទានដែលបានបំពេញចប់សព្វគ្រប់ ត្រូវភ្ជាប់ជាមួយឯកសារចុះបញ្ជីរបស់អង្គការដែលជាអ្នកដាក់សំណើរ រួចផ្ញើមក លេខាធិការដ្នាន ម.ស.ស តាមរយៈ លោក នង នាថនរៈ (អ្នកគ្រប់គ្រងផ្នែក គៀរគរធនធាន របស់អង្គការគណកម្មាធិការ សហប្រតិបត្តិការដើម្បីកម្ពុជា គ ស ក) តាមរយៈ neatnorak.nong@ccc-cambodia.org ឬ  ផ្ញើមកកាន់ផ្ទះលេខ ៩-១១ ផ្លូវ៤៧៦ សង្កាត់ទួលទំពូង១ ខណ្ឌ័ចំការមន ប្រអប់សំបុត្រ ៨៨៥ រាជធានីភ្នំពេញ កម្ពុជា។

សូមផ្ញើរ សំណួរនិងចំងល់ផ្សេងៗពាក់ព័ន្វនឹងគំរោងផ្ដល់ជំនួយបន្តនេះមក neatnorak.nong@ccc-cambodia.org ឱ្យបានមុនថ្ងៃទី ១២ ខែធ្នូ ឆ្នាំ  ២០១៨។ ចំឡើយទាំងអស់នឹងផ្សាយជូនតាមរយៈគេហទំព័ររបស់(គ.ស.ក) http://www.ccc-cambodia.org/en/what-we-do/enquiry-on-sub-grantនៅថ្ងៃទី ១៨  ខែធ្នូ ឆ្នាំ ២០១៨។

៧. កាលបរិច្ឆេទ៖

ល.រ

សកម្មភាព

កាលបរិច្ឆេទ

ចេញផ្សាយ សេចក្តីប្រកាសស្វែងរក ឯកសារទស្សនៈទានជំហានទី២

០៧ ធ្នូ ២០១៨

រយៈពេលបើកអោយមានការសួរសំនួរ

០៧-១២ ធ្នូ ២០១៨ neatnorak.nong@ccc-cambodia.org

ឆ្លើយតបទៅនឹងសំណួររបស់អ្នកស្នើសុំ

១៨ ធ្នូ ២០១៨

http://www.ccc-cambodia.org/en/what-we-do/enquiry-on-sub-grant

កាលបរិច្ឆេទផុតកំណត់ទទួលឯកសារទស្សនៈទាន

០៨ មករា ២០១៩

ឯកសារទស្សនៈទាន និងឯកសារចុះបញ្ជីតាមរយៈ neatnorak.nong@ccc-cambodia.org

 

 

Event Calendar
20 Sep 2024, M&E Learning Forum