វេទិការៀនសូត្រ

វេទិការៀនសូត្រ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់សហគមន៍អង្គការមិនមែនរដ្ឋាភិបាលដើម្បីចែករំលែក (ចំណេះដឹង ជំនាញ និងបទពិសោធន៍) និងរៀនសូត្រពីគ្នាទៅវិញទៅមក និងជាវេទិកា ដែលពួកគេអាចកសាងទំនាក់ទំនងក្នុងចំណោមអ្នកដែលធ្វើការក្នុងផ្នែកដូចគ្នា និងដែលមកពីវិស័យ និងស្ថាប័នផ្សេងគ្នា សម្រាប់ការអនុវត្តជំនាញអោយបានកាន់តែប្រសើរ និងផ្តល់សេវាកម្ម ដែលមានគុណភាពដល់ក្រុមគោលដៅរបស់ពួកគេ។ មានវេទិកាចំនួន ៤ផ្សេងគ្នារួមមាន ការគ្រប់គ្រងធនធានមនុស្ស ការត្រួតពិនិត្យ និងវាយតម្លៃ បច្ចេកវិទ្យាព័ត៌មានវិទ្យា និងការគ្រប់គ្រងហិរញ្ញវត្ថុ និងកំពុងរៀបចំ៨ដងក្នុងមួយឆ្នាំ (មួយមុខវិជ្ជានីមួយៗរៀបចំពីរដងក្នុងមួយឆ្នាំ)។ វេទិកាទាំងនេះបាន និងកំពុងរៀបចំប្រកបដោយប្រសិទ្ធភាពក្រោមការគាំទ្រ និងអនុវត្តដោយក្រុមការងារ ដែលមានវិជ្ជាជីវៈ ពី៩ ទៅ១១នាក់។ ក្រុមការងារនេះដើរតួសំខាន់ជាគណៈកម្មការក្នុងការផ្តល់នូវយុទ្ធសាស្រ្ត និងបច្ចេកទេសក្នុងការគាំទ្រដល់សហគមន៍អង្គការមិនមែនរដ្ឋាភិបាល ដើម្បីលើកកម្ពស់និងកែលំអនូវការគ្រប់់គ្រងធនធានមនុស្ស ការត្រួតពិនិត្យ និងវាយតម្លៃ បច្ចេកវិទ្យាព័ត៌មានវិទ្យា និងការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងស្ថាប័នរបស់ពួកគេសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលនៅក្នុងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមសូមមើលខិតប័ណ្ណផ្សព្វផ្សាយខាងក្រោម ឬទំនាក់ទំនងលោកស្រី រឿង រង្សី មន្ត្រីអភិវឌ្ឍន៍សមត្ថភាព តាមរយៈសារអេឡិចត្រូនិច: raingsey.roeung@ccc-cambodia.org ឬទូរស័ព្ទ ​០៧៧ ៧៣៩ ៩១១។

Event Calendar
21 Feb 2025, M&E Learning Forum