ប្រព័ន្ធស្តុកឯកសារស្រាវជ្រាវផ្សេងៗ

អង្គការ គ.ស.ក មានសាវតា និងបទពិសោធន៍ជាងពីរទសវត្សន៍ និងមានបណ្តាញទំនាក់ទំនងការងារ យ៉ាងទូលំទូលាយជាមួយអង្គការមិនមែនរដ្ឋាភិបាលជាសមាជិក និងជាមួយដៃគូពាក់ព័ន្ឋជាច្រើន។ អង្គការ គ.ស.ក ត្រូវបានចាត់ទុកជាមជ្ឈមណ្ឌលទុកដាក់ឯកសារយ៉ាងសំខាន់មួយសំរាប់អង្គការសង្គមស៊ីវិលរបស់ខ្លួនផង សម្រាប់ដៃគូអភិវឌ្ឍន៍ផង រួមបញ្ចូលទាំងរដ្ឋាភិបាល និងផ្នែកឯកជន និងសំរាប់គោលបំណងអ្នកសិក្សាស្រាវជ្រាវទៀតផង។  អង្គការ គ.ស.ក បានប្រមូលស្តុកឯកសារជាច្រើន ទាំងឯកសារស្រាវជ្រាវ និងឯកសារគោលនយោបាយ ដែលទាក់ទងនឹងអង្គការសង្គមស៊ីវិល និងការអភិវឌ្ឍ ព្រមទាំងបានបង្កើតឲ្យមាន ប្រព័ន្ឋគ្រប់គ្រងទិន្នន័យ ផ្តល់ភាពងាយស្រួល និងការទាញយកឯកសារផ្សេងៗ ដើម្បីឲ្យតួអង្គចូលរួមអភិវឌ្ឍន៍នានា និងអ្នកសិក្សា ក្នុងការទទួលបានប្រភពទិន្នន័យពីគេហទំព័រ នូវលទ្ឋផលរបកគំហើញនៃការសិក្សាស្រាវជ្រាវថ្មីៗជាច្រើន ព្រមទាំងឯកសារផ្លូវច្បាប់ផ្សេងទៀត។ ឯកសារសិក្សាស្រាវនិងឯកសារដ៏ទៃទៀតជាច្រើន ដែលបានចងក្រងដោយ អង្គការ គ.ស.ក អង្គការមិនមែនរដ្ឋាភិបាលជាសមាជិក អង្គការសង្គមស៊ីវិលនានា និងរដ្ឋាភិបាល គឺត្រូវបានប្រមូលរក្សាស្តុកទុក និងធ្វើបច្ចុប្បន្នភាពនៅក្នុងប្រព័ន្ឋគ្រប់គ្រងទិន្នន័យ។  លើសពីនេះគឺនៅមានឯកសារជាច្រើនដែលបានប្រមូល និងរក្សាទុកក្នុងកំឡុងពេលជាងពីរទសវត្សន៍កន្លងមកនេះ។

Event Calendar
25 Jul 2024, CCC Members 276th Bi-monthly Meeting on "Environmental, Social, and Governance and Practical Application in Cambodia"
26 Jul 2024, ICT learning forum
29 Jul 2024, Basic Video Training